Tuesday, December 24, 2013

ហេតុអ្វីត្រូវ​សិក្សា​ផ្នែក កុំព្យូទ័រ​វិទ្យា? WHY COMPUTER STUDIES?

សតវត្សរ៍ទី ២១ យុគសម័យ​ព័ត៌មាន​វិទ្យា គ្រប់វិស័យ​ទាំងអស់​ត្រូវការបច្ចេក វិទ្យាជាជំនួយ ដើម្បី​ភាព​ងាយស្រួល និងជោគជ័យ​ក្នុង​អាជីព ដើម្បី​ឆ្លើយតបនឹង តម្រូវ​ការទីផ្សារការ​សិក្សា​នៅ​ផ្នែក​ ​កុំព្យូទ័រ​វិទ្យា ។ ន័រតុន​ជា​សាកលវិទ្យាល័យ​ជូរមុខនៅ​កម្ពុជា ដែល​នាំមុខ​នូវ​វិស័យ​បច្ចេកវិទ្យា និង​កុំព្យូទ័រ ។



វិទ្យាសាស្រ្ត​កុំព្យូទ័រ​
ទិសដៅរួម គឺការយល់ដឹង និង​សមត្ថភាព​ប្រើ​ប្រាស់​កុំព្យូទ័រ សម្រាប់​កិច្ចការ ជំនួញ កិច្ចការស្ថាប័ន ការធ្វើផែនការ និងជំនួយការធ្វើ​សេចក្តី​សម្រេច ។ លើសពី នេះទៅទៀត ការ​សិក្សា​ផ្តោត​ទៅលើ​រចនាសម្ព័ន្ធ​កុំព្យូទ័រ និង​ប្រព័ន្ធ​កុំព្យូទ័រ ជំនាញនេះ​ត្រូវបាន​ណែនាំ​ជា​ពិសេស សម្រាប់​និស្សិតពូកែ​គណិតវិទ្យា និងការគិតគួរតែបែបតក្កវិទ្យា ។
​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា
ផ្តោតលើការ ​ប្រើ​ប្រាស់​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា ជារួម​សម្រាប់​កិច្ចការជំនួញ និងកិច្ច ការស្ថាប័ន​ឲ្យ​មានប្រ​សិទ្ធ​ភាព ដោយការ​សិក្សា​លើ ដំណើរ​ការ​ការងារ និងការធ្វើ គម្រោង​កំណែ​ទម្រង់ និង​រៀបចំ​យុទ្ធសាស្រ្ត អនុវត្តន៍ការបន្ស៊ី ប្រព័ន្ធ​ព័ត៌មាន​វិទ្យា និងធុរកិច្ចប្រកបដោយជោគជ័យ ។ ជំនាញនេះ​ត្រូវបាន​ណែនាំ​មានជំណង់ចំណូលចិត្តខាង​កុំព្យូទ័រ និងកិច្ចការស្ថាប័ន និងការគិតគូជាយុទ្ធសាស្ត្រ​សម្រាប់​កិច្ចការទាំងនេះ ។
បណ្តាញ​កុំព្យូទ័រ និង​សុវត្ថិភាព​
ជាជំនាញ ​ដែល​កំពុង​ពេញ​និយម ដែល​សិក្សា​លើ​ប្រព័ន្ធ​គ្រប់គ្រង​បណ្តាញ​កុំព្យូទ័រ សម្រាប់​គ្រប់ស្ថាប័ន​ទាំងអស់​រួមទាំង ស្ថាប័នរដ្ឋាភិបាល ឯកជន និងអង្គការក្រៅ រដ្ឋាភិបាលផ្សេងៗ​ទៀត​តាមរយៈ​ប្រព័ន្ធ​ប្រតិបត្តិការ Window Linux ដោយចាប់ផ្តើមពី​មូលដ្ឋាន​គ្រឹះ​គម្រោង​រៀបចំ​បណ្តាញ និង​បច្ចេកវិទ្យា​សុវត្ថិភាព​បណ្តាញ ។
គំនិតច្នៃប្រឌិតរចនា ប្រព័ន្ធ​ផ្សព្វផ្សាយ និងគេហទំព័រ
ការ ​សិក្សា​ផ្តោតលើការបំផុសគំនិតច្នៃប្រឌិតលើ​ព័ត៌មាន​ចម្រុះ​ទាក់ទងនឹង​ការ ចេះរចនា​រូបភាព វីឌីអូ ទស្សនាវដ្ដី វិចិត្រសិល្បៈ ប្រព័ន្ធ​ផ្សព្វផ្សាយផ្សេងៗ ការ រចនាគេហទំព័រ និងរបៀប​គ្រប់គ្រង​អាជីវកម្ម ដែល​ស្របតាមទីផ្សារ​បច្ចុប្បន្ន ។ ជាជំនាញ​ដែល​នឹង​ផ្ដល់​នូវ​ពុទ្ធិ​យ៉ាង​សម្បូរ​បែប​ទៅលើ​ការរចនាក្រាហ្វិក (Grap- hic Design) ដោយនិស្សិត នឹងក្លាយជាអ្នកអាជីព MediaDesign, Digital Design, Advertising Photography និងរចនាគេហទំព័រ​ផងដែរ ។
អភិវឌ្ឍន៍​កម្មវិធី​
និស្សិតនឹងទទួលបានការបណ្តុះបណ្តាល ​សមត្ថភាព ជាអ្នក​បង្កើត​កម្មវិធី​ប្រើ ប្រាស់​សម្រាប់​កុំព្យូទ័រ និងស្មាតហ្វូន សម្រាប់​បម្រើ​ការ​ក្នុង​ស្ថាប័ន និងអង្គភាព នានា ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​របស់ Microsoft Dot Net, Java និង​ Android ជាដើម ។


​សាកលវិទ្យាល័យ​ទី១ និងនាំមុខ
​ផ្នែក​កុំព្យូទ័រ​វិទ្យា និង IT
ជ័យលាភីប្រកួតប្រជែងពានរង្វាន់ ថ្នាក់​ជាតិ និង​អន្តរជាតិ​
2011 មេដាយសំរឹទ្ធិ
​លទ្ធផល​ស្នាដៃនិស្សិត​ឆ្នាំ​ទី២ ក្នុង​ពិធីពិព័រណ៍ ស្នាដៃ​បច្ចេកវិទ្យា​អន្តរជាតិ i-ENVEX 2012 នៅ​ប្រទេស​ម៉ាឡេស៊ី ។
​គម្រោង​: Music Management System
​ប្រព័ន្ធ​គ្រប់គ្រង​តន្ត្រី



ពានរង្វាន់ ប្រព័ន្ធ​អប់រំ​ផ្នែក​ព័ត៌មាន​វិទ្យា
ល្អ​ជាងគេ​នៅ​កម្ពុជា​



2012 មេដាយប្រាក់
​លទ្ធផល​ស្នាដៃនិស្សិត​ឆ្នាំ​ទី២ ក្នុង​ពិធីពិព័រណ៍ ស្នាដៃ​បច្ចេកវិទ្យា​អន្តរជាតិ i-ENVEX 2012 នៅ​ប្រទេស​ម៉ាឡេស៊ី ។
​គម្រោង​: Food Order Assistant System
​ប្រព័ន្ធ​ជំនួយការបញ្ជាទិញ
*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី៥៣ សម្រាប់​ខែ កញ្ញា ឆ្នាំ​២០១៣