Tuesday, December 24, 2013

ភាពខុស​គ្នា​រវាង CC និង BCC ពេល​ផ្ញើ Email នៅក្នុង Gmail, Yahoo, more..

ប្រហែលជា​លោកអ្នក​ធ្លាប់​ដឹងហើយពីមុខងាររបស់ CC នៅ​ក្នុង​ការ​ផ្ញើ Email ម្តងៗ ។ CC ​មកពី​ពាក្យ “Carbon Copy”  ​មានន័យថា​អ្នកអាច​ផ្ញើ Email តែដ​ដែល​ៗ​ទៅកាន់​អាសយដ្ឋានបាន​ច្រើន​ក្នុង​ពេលតែមួយដោយមិនចាំបាច់​ចំណាយ​ពេល​ក្នុង​ការ​ផ្ញើ Email ទៅម្តងមួយៗ ។




BCC មកពី​ពាក្យ “Blind Carbon Copy”  ​ត្រូវបាន​គេ​ប្រើ​ប្រាស់​ក្នុង​គោល​បំណង​តែមួយដូច CC ដែរ ប៉ុន្តែ​វាមាន​លក្ខណៈ​ពិសេស​ត្រង់វាលាក់មិន​ឲ្យ​អ្នកទទួល Email ​ទាំងអស់​ដឹងថាអ្នកបាន Bcc ​ទៅកាន់​នរណា​ខ្លះ​ឡើយ ។
​នៅពេល​អ្នក CC ​ទៅកាន់​ចំណោម​អាស័យដ្ឋាន​ណាមួយ នោះគ្រប់អ្នកទទួល​ទាំងអស់​នឹងមើលឃើញពី Email ​របស់អ្នក​ដូចៗ​គ្នា និងដឹងថាអ្នកបាន CC ​ទៅកាន់​នរណា​ខ្លះ ។ ឧទាហរណ៍អ្នកបាន CC ​ទៅកាន់ sun.rina@yahoo.com និង sitha178@gmail.com ដូច្នេះ ស៊ីថា នឹងដឹងថា រីណា ក៏​ទទួលបាន Email នោះដូច​គ្នា​ដែរ ។




សូមមើល Email ​ដែល​បានទទួល​ក្នុង​គណនីរបស់គេ​ទាំងពីរ ៖




យើងងាកមកមើលការ Bcc វិញម្តង តើមាន​លក្ខណៈ​ខុស​គ្នា​បែបណាពី Cc?




សូមមើល Email ​ដែល​បានទទួល​ក្នុង​គណនីរបស់គេ​ទាំងពីរ ៖




លើសពីនេះ មុខងារ Cc និង Bcc ក៏​អាច​ផ្ញើ​ជាឯកសារផ្សេងៗ (Attach Files) បានធម្មតាដែរ ។
ទាំងនេះ​គ្រាន់តែ​ជាគន្លឹះបន្តិចបន្តួចប៉ុណ្ណោះ​សម្រាប់​ឲ្យ​
អ្នកយល់ដឹងកាន់តែច្បាស់អំពីមុខងារអ្វីមួយមុននឹងអ្នក​សម្រេច​ចិត្តត្រូវធ្វើវា ។
*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី៥២ សម្រាប់​ខែ កក្កដា ឆ្នាំ​២០១៣