Tuesday, December 24, 2013

ហេតុអ្វី Windows 64-bit ចាំបាច់ត្រូវបែងចែក Program Files folder ជាពីរផ្សេង​គ្នា​

​ប្រសិនបើ​លោកអ្នក​កំពុង​ប្រើ​ប្រាស់ windows ​ប្រភេទ processor 64-bit (x64) លោកអ្នក​នឹងសង្កេតឃើញពីភាពខុសប្លែកមួយ គឺនៅ​ក្នុង Windows Drive មានផ្ទុក Program Files folder ដល់ទៅពីរផ្សេង​គ្នា មួយ (Program Files) ​សម្រាប់ 64-bit applications និង​មួយទៀត (Program Files (x86) ) ​សម្រាប់ 32-bit applications ។  ហេតុអ្វីចាំបាច់មានការបែងចែក?

នេះជា​សំណួរ​មួយ​ដែល​បានចោទសួរដ​ដែល​ៗ​ទៅកាន់ Super User របស់ Microsoft ។ មុននឹងឆ្លើយ​នូវ​សំណួរ​នេះ លោកអ្នក​ត្រូវដឹងច្បាស់ថា ហេតុអ្វី​លោកអ្នក​ចាំបាច់ជ្រើសយក Windows 64-bit និង ហេតុអ្វី​លោកអ្នក​ចាំបាច់ជ្រើសយក Windows 32-bit ?
64-bit 32-bit សំដៅលើវិធីសាស្រ្តរបស់ Windows ​ក្នុង​ការ​ប្រើ​ប្រាស់ Proscessor (CPU)
Windows 64-bit មានលក្ខណ​ពិសេស​ត្រង់វាអាច​គ្រប់គ្រង និង​ប្រើ​ប្រាស់​សមត្ថភាព RAM បាន​យ៉ាង​ល្អ គឺអាច​ប្រើ​ប្រាស់​សមត្ថភាព RAM បានចាប់ពី 4GB ឡើងទៅ​ដែល Windows 32-bit អាច​ប្រើ​ប្រាស់​បានត្រឹម 3.5GB តែប៉ុណ្ណោះ វា​ក៏​អាស្រ័យ​ទៅតាម​ទំហំ CPU ​ ដែល​លោកអ្នក​កំពុង​ប្រើ​ប្រាស់​ផងដែរ ។ វាអាច​ឲ្យ​លោកអ្នក​ប្រើ​ប្រាស់​កម្មវិធី ច្រើន​ក្នុង​ពេលតែមួយដោយកាត់​បន្ថយ​ការរំខានផ្សេងៗ ។
សូម​ពិនិត្យ ប្រភេទ Prcessor របស់ Windows ដោយ right click ​ទៅលើ Computer Shortcut  រួចចុច Properties




ហេតុផល​ដែល​មានការបែងចែក Program Files ជាពីរនោះគឺ ដើម្បី​ឲ្យ​មានភាពប្រាកដ រវាង​កម្មវិធី​ប្រភេទ 32-bit និង 64-bit ។ វាហាក់បី​ដូចជា​មិន​បញ្ហា​ទេ​នៅពេល​ដែល​អ្នកផ្លាស់ប្តូរទីតាំង​កម្មវិធី​ពី Program Files ទៅ Program Files (x86) នៅពេល​មានការ​ដំឡើង​ម្តងៗ ។ ជា​ទូទៅ​កម្មវិធី​ដែល​បង្កើត​ឡើង​តម្រូវ​តាម Pocessor x64 នោះវាអាច​ដំណើរ​ការ​បានតែលើ Windows 64-bit តែប៉ុណ្ណោះ ផ្ទុយមកវិញមាន​កម្មវិធី ភាគ​ច្រើន​នាពេល​បច្ចុប្បន្ន​បាន​បង្កើត​ឡើងដោយ​តម្រូវ​ទៅតាម​គ្រប់​ប្រភេទ Processor មិនថា x64 x86 ឡើយ ។
Windows x64 installer នឹងដឹងដោយស្វ័យ​ប្រវត្តិ​ថា តើ​កម្មវិធី​ដែល​អ្នក​កំពុង​ដំឡើង​មាន​ប្រភេទ​អ្វី ហើយត្រូវផ្ទុក​ក្នុង Program File folder Program Files (x86) folder ។ ហេតុផល​ដែល​សំខាន់​នោះគឺ នៅពេល​ដែល​កម្មវិធី​ប្រភេទ 32-bit ដំណើរ​ការ​ត្រូវ​ដំណើរ​ការ​នៅលើ 32-bit subsystem នោះគឺ ចង់សំដៅ​ទៅលើ Program Files (x86) folder នេះឯង ។ ដំណើរ​ការ​នេះ​ត្រូវបាន​គេហៅថា Wow64 ​មកពី​ពាក្យ Windows on Windows 64-bit ហើយវា​ក៏​ស្រដៀង​គ្នា​ទៅនឹង NTVDM ​មកពី​ពាក្យ New Technology Dos Machine ​ដែល​ប្រើ​ប្រាស់​សម្រាប់​ដំណើរ​ការ​កម្មវិធី 16-bit ​នៅលើ Windows XP ​ផងដែរ ។
អ្នកអាចដឹងថា តើ​កម្មវិធី​របស់អ្នក​ដែល​កំពុង​ដំណើរ​ការ​ជា​ប្រភេទ​ប៉ុន្មាន bit ដោយបើកមើល​កម្មវិធី​ទាំងនោះ​នៅ​ក្នុង Task Manager




តារាង​ខាងក្រោម​បង្ហាញ​ពី​លទ្ធភាព​ក្នុង​ការ​ប្រើ​ប្រាស់ កម្មវិធី​ដែល​ដំណើរ​ការ​លើ Processor ​ទាំងពីរ​ប្រភេទ ៖




*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី៥២ សម្រាប់​ខែ កក្កដា ឆ្នាំ​២០១៣