Tuesday, December 24, 2013

អ្នក​ណា​ជា​អ្នក​នាំ​​ក្តារ​ចុច​និង​ហ្វុន​អក្សរ​ខ្មែរ​ដាក់​នៅ​លើ Google?

កាល​ពី​​ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​​ជា​ច្រើន​​បាន​ចុះ​ផ្សាយ​​បន្តបន្ទាប់​ អំពី​​ក្រុមហ៊ុន​​ ​​​​​Google ​បាន​បំពាក់​ក្ដារ​ចុច​ ​និង​ហ្វុន​អក្សរ​ខ្មែរ​នៅ​លើ​ Smartphone ដែល​ដើរ​ដោយ​ប្រព័ន្ធ​​ប្រតិបត្តិការ​ Android ​ជំនាន់​ចុងក្រោយ​ KitKat។ មាន​​​មិត្ត​យុវវ័យ​ខ្មែរ​ជា​ច្រើន​បាន​សាទរ​ជុំ​វិញ​​
 











រឿង​​ដ៏​ល្អ​នេះ។ តើ​ការ​ដាក់​​បញ្ចូល​បច្ចេកវិទ្យា​ដ៏​មាន​តម្លៃ​សម្រាប់​អ្នក​ប្រើ​ប្រាស់​កម្ពុជា​នេះ​​មាន​​ឫសគល់​មក​ពី​ណា?
កាល​ពី​​ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​​ជា​ច្រើន​​បាន​ចុះ​ផ្សាយ​​បន្តបន្ទាប់​ អំពី​​ក្រុមហ៊ុន​​ ​​​​​Google ​បាន​បំពាក់​ក្ដារ​ចុច​ ​និង​ហ្វុន​អក្សរ​ខ្មែរ​នៅ​លើ​ Smartphone ដែល​ដើរ​ដោយ​ប្រព័ន្ធ​​ប្រតិបត្តិការ​ Android ​ជំនាន់​ចុងក្រោយ​ KitKat
មាន​​​មិត្ត​យុវវ័យ​ខ្មែរ​ជា​ច្រើន​បាន​សាទរ​ជុំ​វិញ​​រឿង​​ដ៏​ល្អ​នេះ។ តើ​ការ​ដាក់​​បញ្ចូល​បច្ចេកវិទ្យា​ដ៏​មាន​តម្លៃ​សម្រាប់​អ្នក​ប្រើ​ប្រាស់​កម្ពុជា​នេះ​​មាន​​ឫសគល់​មក​ពី​ណា?
កន្លង​មក​ធ្លាប់​មាន​ការ​លើក​ឡើង​ថា ហេតុ​ដែល​ក្រុមហ៊ុន​​​ Google ​ដែល​ជា​ក្រុម​ហ៊ុន​យក្ស​ផ្នែក​បច្ចេកវិទ្យា​មួយ​នៅ​លើ​ពិភពលោក​សម្រេច​ដាក់ ​​វត្ថុ​ដែល​តំណាង​ជាតិ​សាសន៍​​​ខ្មែរ​​​គឺ ដោយ​សារ​តែ​មាន​ Developer ខ្មែរ​ជា​ច្រើន​បាន​ជ្រោមជ្រែង​យ៉ាង​សកម្ម​បំផុត​លើ​វិស័យ​បច្ចេកវិទ្យា​មួយ ​នេះ។ ​​​ប៉ុន្តែ​អ្វី​ដែល​ប្រាកដ​នោះ​គឺ​ថា នេះ​គឺ​ជា​ការ​ដាក់​បញ្ចូល​​ការ​បក​ប្រែ​ដែល​បាន​ផ្តល់​​ដោយ​អង្គការ​ វិទ្យាស្ថាន​បើក​ទូលាយ។
យោង​តាម​សេចក្ដី​​​​ប្រកាស​ព័ត៌មាន​របស់​អង្គការ​​​​​វិទ្យាស្ថាន​បើក​ ទូលាយ​បាន​ឱ្យ​ដឹង​ថា កម្មវិធី​ SPICE ដែល​អនុវត្ត​ដោយ​​​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ និង​មាន​ផ្ដល់​ថវិកា​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​ អន្តរជាតិ (USAID) បាន​សហការ​ជា​មួយ​ក្រុមហ៊ុន Googleនៅ​​ឆ្នាំ​២០១៣ ដើម្បី​បញ្ចប់​ការ​បកប្រែ​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរសព្ទ Android ជា​ភាសា​ខ្មែរ។ កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​មាន​តម្លៃ​នេះ បានសម្រេច​គោលដៅ​​របស់​ខ្លួន​នៅ​ពេល​ដែល​មាន​ការ​ចេញ​ផ្សាយ​ប្រព័ន្ធ​ ប្រតិបត្តិការ​ថ្មី​កំណែ​ប្រែ ៤.៤ ដែល​មាន​ឈ្មោះ​ថា KitKat របស់ Googleកាល​ពី​ចុង​ខែ​តុលា​កន្លង​ទៅ។ ​
តាម​​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បាន​ឱ្យ​ដឹង​ទៀត​​ថា​ ​ការ​បកប្រែ​ទូរសព្ទ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​បកប្រែ​របស់​កម្មវិធី​ SPICE ដែល​មាន​បទ​ពិសោធន៍​ក្នុង​ការ​បកប្រែ​កម្មវិធី​កុំព្យូទ័រ ​និង​ទូរសព្ទ​ជាង​ ៨ ឆ្នាំ​មក​ហើយ។ នៅ​ក្នុង​ឆ្នាំ ២០០៥ ក្រុម​​​នេះ​បាន​ក៏​បក​ប្រែ​កម្មវិធី​លើ​ស៊េរី​ទូរសព្ទ​ណូគា (Nokia) លើកដំបូង​ជា​ភាសា​ខ្មែរ​បាន​ដោយ​ជោគជ័យ​នោះ​ដែរ។
តាម​ពិត​កន្លង​ទៅ ក្រុមហ៊ុន LG និង Samsung បាន​ផ្ដល់​ការ​បកប្រែ​សម្រាប់​ទូរសព្ទAndroid ​ មួយ​ចំនួន​រួច​ហើយ​ដែរ​ ហើយ​ម៉ូដែល​ទាំង​នោះ​បច្ចុប្បន្ន​​​​​កំពុង​ចរាចរ​លើ​ទីផ្សារ​ក្នុង​ប្រទេស​ ​កម្ពុជា៕