Monday, December 23, 2013

Backup និង Restore USB Drives ជាមួយនឹង USB Image Tool 1.6.2

ការ Backup និង Restore Windows Driver គឺជា ​ផ្នែក​មួយ​ដែល​អាចជួយរក្សា​ទិន្នន័យ​របស់​លោកអ្នក​មិន​ឲ្យ​បាត់បង់ នឹងអាចយកមក​ប្រើ​ប្រាស់​ធម្មតាវិញ ដូច្នេះការធ្វើបែបនេះគឺមាន​សារៈ​សំខាន់​ខ្លាំងណាស់ ។

ឥឡូវនេះ​ទស្សនាវដ្ដី​អាន-ANT សូមលើកយក​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា USB Image Tool ​ដែល​អាច Backup និង Restore  File ​ដែល​មាននៅ​ក្នុង USB Drives (Flash, External) និង​បង្កើត​ទៅជា Image File (.img, .ima) ZIP Image File និង Gzip Image File
 http://www.mediafire.com/download/if3k0ome8vqm4sz/USB+Image+Too 
ពោះ​កម្មវិធី​នេះគឺវាមាន​ទំហំ​តូចនឹងមិនទាមទារ​ឲ្យ​ធ្វើការ​ដំឡើង​ទេ គឺ​គ្រាន់តែ Double Click លើ File USB Image Tool.exe ​បន្ទាប់មក​វានឹង​បង្ហាញ​ផ្ទាំង​កម្មវិធី​ដូច​ខាងក្រោម​៖
​ប្រសិនបើ​កុំព្យូទ័រ​របស់​លោកអ្នក​មានដោត USB Drive (Flash ឬ​ External) ចំនួនប៉ុន្មាននោះ​វានឹង​បង្ហាញ​មក​ទាំងអស់​



បន្ទាប់​លោកអ្នក​អាច​ធ្វើការ​ជ្រើសរើស​យក Drives ​ណាមួយ​យកមក​ធ្វើការ Bakup បានដោយ​គ្រាន់តែ Select ​ទៅលើ Drives នោះហើយចុចលើប៊ូតុង Backup


នោះ​វានឹង​ទាមទារ​ឲ្យ​លោកអ្នក​ធ្វើការ​វាយ​ឈ្មោះ​ថ្មីរបស់ File នឹង​ស្វែងរក​ទីតំាង​សម្រាប់​ដាក់ File ​បន្ទាប់មក​អាច​កំណត់ File នោះទៅជា Image File (.img, .ima) ZIP Image File និង Gzip Image File បាន​ផងដែរ​



​បន្ទាប់មក​វានឹង​ចាប់ផ្តើម​ធ្វើការ​ទៅតាម​ការ​កំណត់​របស់​លោកអ្នក​ខាងលើ​



​បញ្ជាក់​៖ ចំពោះ​រយៈពេល​ក្នុង​ការ Backup ឆាប់ ឬ​យូរ​អាស្រ័យ​ទៅលើ​ទំហំ File ​ដែល​ធ្វើការ Backup នឹង​ទំហំ​របស់ម៉ាស៊ីន​កុំព្យូទ័រ​របស់អ្នក ។
​នៅពេល​ដែល​បាន Backup ទុកហើយនោះ​លោកអ្នក​អាច​ធ្វើការ Restore ត្រលប់មកវិញបានដោយ​គ្រាន់តែ​ចុចលើប៊ូតុង Restore បន្ទាប់​ស្វែងរក​ទីតាំង​ដែល​បានដាក់ File backup សូមមើលរូប​ខាងក្រោម​៖




​លោកអ្នក​ក៏​អាច​កំណត់​នៅ options មួយចំនួន​ផងដែរ​



*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី៥២ ​សម្រាប់​ខែ សីហា ឆ្នាំ​២០១៣