Monday, December 23, 2013

​ងាយស្រួល​ក្នុង​ការ​បន្ថែម​កម្មវិធី​ចូល​ទៅកាន់​ផ្ទាំង Desktop Context menu

DeskIntegrator គឺជា​កម្មវិធី​ដែល​មាន​ទំហំ​តូចតែមាន​សមត្ថភាព​ខ្ពស់​និង​បង្កើន​ភាព​រហ័ស​ក្នុង​ការបើក​កម្មវិធី​ដែល​លោកអ្នកឧស្សាហ៍​ប្រើ​ប្រាស់​ចូលទៅ​ក្នុង​ផ្ទាំង Desktop Context menu ដោយ​គ្រាន់តែ​លោកអ្នក Right Click ​នៅលើ​ផ្ទាំង​ Desktop នោះ​វានឹង​បង្ហាញ​នៅ​ក្នុង​នោះ ។




ហើយ​កម្មវិធី​នេះគឺវាមិនទាមទារ​ឲ្យ​ធ្វើការ​ដំឡើង​ទេ គឺ​គ្រាន់តែ Double Click ​ទៅលើ File DeskIntegrator.exe នោះ​វានឹង​បង្ហាញ​ផ្ទាំង​ដូច​ខាងក្រោម​៖



​បន្ទាប់មក​លោកអ្នក​គ្រាន់តែ Browse ទៅរកទីតំាង​ដែល​ទុក File ​ដំឡើង​របស់​កម្មវិធី​ដោយគ្រាន់ចុចលើប៊ូតុង Browse ខាង​ស្ដាំ​ប្រអប់ពាក្យ Path




​លោកអ្នក​អាចដាក់ Icon របស់​កម្មវិធី និង កំណត់​ទីតំាង​ណាមួយ​របស់​កម្មវិធី​បាន​ផងដែរ​




​បន្ទាប់មក​វាយ​ឈ្មោះ​របស់​កម្មវិធី ចូលទៅ​ក្នុង​ប្រអប់​ខាងក្រោម​ពាក្យ Title ហើយចុចលើប៊ូតុង Add/Modify នោះ​វានឹង​បង្ហាញ​នៅ​ក្នុង Desktop Context menu




*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី៥៣ ​សម្រាប់​ខែ កញ្ញា ឆ្នាំ​២០១៣