Wednesday, December 25, 2013

File Extension មួយចំនួន​ដែល​អាចគ្រោះ​ថ្នាក់​ដល់​កុំព្យូទ័រ​អ្នក

អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​មួយចំនួនបានដឹងថា .exe file គឺជា​ប្រភេទ file ​ដែល​គ្រោះ​ថ្នាក់​សម្រាប់ windows ​ដូចជា windows XP, windows Vista, windows 7 និង windows 8  ​ព្រោះ file ​ដែល​ជា​មេរោគ​ភាគ​ច្រើន​មាន extension .exe ។ ប៉ុន្តែ​មិនមែន​មានន័យថា​អ្នកគួរប្រយ័ត្នតែ​ទៅលើ​ប្រភេទ​ .exe file មួយទេ គឺមាន​ប្រភេទ file ​ដែល​បណ្តាល​ឲ្យ​មាន​បញ្ហា​ដល់​កុំព្យូទ័រ​ជា​ច្រើន​ទៀត​ដែល​អ្នកគួរយល់ដឹង ។
---------------------------------------------------------------------------------------------------------------


ហេតុអ្វីបានជាអ្នកត្រូវដឹងថា​ប្រភេទ File ណា​ខ្លះ​ដែល​មានគ្រោះ​ថ្នាក់​ដល់​កុំព្យូទ័រ​?



វាមាន​សារៈ​សំខាន់​ណាស់​ក្នុង​ការដឹងថា​ប្រភេទ file ណា​ខ្លះ​ដែល​អាចបង្កគ្រោះថា្នក់ដល់​កុំព្យូទ័រ​ពេលអ្នក​ធ្វើការ​សម្រេច​ចិត្តមុនពេល download ពីអ៊ីនធើណេត ឬ copy ពី USB flash  ​ព្រោះ​ថា​ប្រសិនបើ​អ្នក​មិនដឹង​ថា​ប្រភេទ file ​ដែល​អ្នកបាន download copy ពី USB flash ជា file ​ដែល​បង្ក​បញ្ហា​ដល់​កុំព្យូទ័រ​នោះទេ ពេលអ្នកបើក (double click) file នោះកុំព្យទ័រ​របស់អ្នក​អាច ឆ្លង​មេរោគ ដំណើការយឺត​ជាងមុន ។ ល ។ ពេល​ខ្លះ​សូម្បីតែ screen server file ​ក៏​អាចបង្ក​បញ្ហា​ដល់​កុំព្យូទ័រ​របស់អ្នក​បានដែរ ។

ហេតុអ្វីត្រូវ​ដំឡើង​កម្មវិធី​កម្ចាត់​មេរោគ​នៅ​ក្នុង​កុំព្យូទ័រ​?


មាន file ​ ច្រើន​ណាស់​ដែល​បង្កគ្រោះ​ថ្នាក់​ដល់​កុំព្យូទ័រ​ដែល​យើងមិន​ដែល​ស្គាល់ ប៉ុន្តែ​កម្មវិធី​កម្ចាត់​មេរោគ​ស្គាល់ ដូចនេះ​កម្មវិធី​កម្ចាត់​មេរោគ​អាចជួយយើងបាន​ច្រើន ក្នុង​ការទប់ស្កាត់កុំ​ឲ្យ​មាន​បញ្ហា​ដល់​កុំព្យូទ័រ ។ ជាការពិតណាស់ អ្នកគួរតែមាន​កម្មវិធី​កម្ចាត់​មេរោគ​មួយ​ដែល​ដំណើការ​ក្នុង​កុំព្យទ័រ ហើយគួរតែ update វា​យ៉ាង​យូរមួយខែម្តង ឬ ដាក់វា​ឲ្យ update ដោយស្វ័យ ​ប្រវត្តិ ។ ត្រូវចងចាំថា​ប្រសិនបើ​អ្នក​ដំឡើង​កម្មវិធី​កម្ចាត់​មេរោគ​ច្រើន (លើសពីមួយ) នៅ​ក្នុង​កុំព្យូទ័រ នោះដំណើការរបស់​កុំព្យូទ័រ​នឹងយឺត​ជាងមុន​ដែល​គួរ​ឲ្យ​កត់សម្គាល់ ។ 

ទោះបីជាអ្នកបានដឹងថា​កម្មវិធី​កម្ចាត់​មេរោគ​អាចជួយអ្នកបាន​យ៉ាង​ច្រើន​ក្នុង​ការ​ការពារ​មិន​ឲ្យ​មេរោគ ឬ file ​ដែល​បង្កគ្រោះ​ថ្នាក់ ឆ្លងចូល​កុំព្យូទ័រ​របស់អ្នក​ក៏​ដោយ ប៉ុន្តែ​ការ​ស្គាល់ extension file ​ដែល​អាចបង្កគ្រោះថា្នក់​ឲ្យ​បាន​ច្រើន​ក៏​អាចជួយអ្នក​ក្នុង​ការ​បង្កើន​ចំណេះដឹង​បានមួយ​កម្រិត​ទៀតផង​ដែរ ។
​ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អ្នកពី​ប្រភេទ file ​ដែល​អាចបង្កគ្រោះថា្នក់ដល់​កុំព្យូទ័រ​៖
· .EXE : ជា file ​សម្រាប់​ដំណើការ​កម្មវិធី​ណាមួយ​ក្នុង​កុំព្យូទ័រ ដែល​ភាគ​ច្រើន​មេរោគ​តែងតែ​ប្រើ​ប្រាស់ extension នេះ​សម្រាប់​ដំណើការនៃការបំផ្លាញ​ទិន្នន័យ​ក្នុង​កុំព្យូទ័រ​របស់អ្នក ។
· .PIF : ​មកពី​ពាក្យ Program Information File ​សម្រាប់  MS-DOS របស់ windows ។ វាមិនមែនជា executable ទេ ប៉ុន្តែ​គេអាច​សរសេរ​កូដ​សម្រាប់​ឲ្យ​វាទៅរំខានដំណើការ​កុំព្យូទ័រ​បាន ។
· .GADGET : ជា gadget file ​សម្រាប់​បច្ចេកវិទ្យា​ Windows desktop gadget មានចាប់ពី Windows vista មកម៉្លេះ ។
· .MSI : ​មកពី​ពាក្យ Microsoft Installer គេ​ប្រើ​វា​សម្រាប់​បញ្ជា​ឲ្យ​កម្មវិធី​ជា​ច្រើន​ដទៃ​ទៀត install ដោយស្វ័យ​ប្រវត្តិ ។
· .MSP : ជា Windows installer patch file គេ​ប្រើ​វា​សម្រាប់​ patch ​កម្មវិធី​ណា​ដែល​មិនទាន់ activated
· .SCR : ជា Windows screen saver file វាអាចផ្ទុកកូដ​ដែល​អាចដំណើការបានថែមទៀត ។
· .HTA : ជា​ប្រភេទ​កម្មវិធី HTML តែវាមិនដូច​កម្មវិធី​ HTML ​ដែល​ដំណើការលើ browsers នោះទេ ។ .HTA files ដំណើការដូច HTML ធម្មតា ហើយ​គ្មាន​ការត្រួត​ពិនិត្យ​ដោយ browser ប៉ុន្តែ​ពេល​ខ្លះ​វាផ្ទុក​នូវ​កូដ​ដែល​បង្កគ្រោះ​ថ្នាក់​ដល់​កុំព្យូទ័រ ។
· .JAR : ជា Java file ​ដែល​អាចដំណើការជា​កម្មវិធី​ដែល​សរសេរ​ដោយភាសា Java programming ដូចនេះវា​ក៏​អាចផ្ទុក​នូវ​កូដមួយចំនួន​ដែល​អាចប៉ះពាល់ដល់ដំណើការ​កុំព្យូទ័រ​បាន​ផងដែរ ។
.SCF : ជា Windows Explorer command file ដែល​វាអាចប៉ះពាល់ដល់ Windows Explorer


*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT  ឆ្នាំ​២០១៣