Wednesday, December 25, 2013

Education with High Technology at Norton University

និស្សិតគ្រប់រូប ​ដែល​សិក្សា​ផ្នែក​វិស្វកម្មអគ្គិសនី និង​អេឡិចត្រូនិច នឹងទទួលបាន​នូវ​ចំណេះដឹង​យ៉ាង​ពិត ប្រាកដលើមុខ ជំនាញ​នីមួយៗ​ទាំងទ្រឹស្តី និងការអនុវត្តន៍​ដែល​រួមមានទាំង ការអនុវត្តន៍ដោយ​ផ្ទាល់​ក្នុង​បន្ទប់ពិសោធន៍ និងការចុះសាក ល្បង​ការងារ​នៅតាមបណ្តា​ក្រុមហ៊ុន​នានាជាដៃគូរ ។

គោល​បំណង និងបេសកកម្ម
និស្សិតគ្រប់រូប ​ដែល​សិក្សា​ផ្នែក​វិស្វកម្មអគ្គិសនី និង​អេឡិចត្រូនិច នឹងទទួលបាន​នូវ​ចំណេះដឹង​យ៉ាង​ពិត ប្រាកដលើមុខ ជំនាញ​នីមួយៗ​ទាំងទ្រឹស្តី និងការអនុវត្តន៍​ដែល​រួមមានទាំង ការអនុវត្តន៍ដោយ​ផ្ទាល់​ក្នុង​បន្ទប់ពិសោធន៍ និងការចុះសាក ល្បង​ការងារ​នៅតាមបណ្តា​ក្រុមហ៊ុន​នានាជាដៃគូរ ។
លើសពីការទទួលបាន ​នូវ​ចំណេះដឹង​ជាក់លាក់ពោរពេញ ដោយ​សមត្ថភាព ការអប់រំនិស្សិត​ឲ្យ​ក្លាយជាបុគ្គល ដែល​ប្រកបដោយ សីលធម៌ មននុស្សធម៌ វិន័យ និង​សេចក្តី​ថ្លៃថ្នូរ​ទាំងអស់​នេះ គឺជាកាតព្វកិច្ចរបស់យើង ។ 
ជំនាញ និងការ​ស្រាវជ្រាវ​
​ផ្នែក​អគ្គិសនី
  • ​សិក្សា​ពីចរិត​លក្ខណៈ​របស់ត្រង់ស្វូ
  • ​សិក្សា​លើ​ថាមពល​កកើតឡើងវិញ
  • ​សិក្សា​បណ្តាញតង់ស្យុង​ខ្ពស់ មធ្យម និងទាប
​ផ្នែក​អេឡិចត្រូនិច​
  • ​ប្រព័ន្ធ​បញ្ជាបិទបើក កង្ហារ និងម៉ាស៊ីនត្រជាក់ដោយ​ប្រើ​កុំព្យូទ័រ​
  • ​សុវត្ថិភាព​ផ្ទះ​តាមរយៈ​ការ​ផ្ញើ​សារចូល​ក្នុង​ទូរស័ព្ទដៃ
  • ​ប្រព័ន្ធ​គ្រប់គ្រង​ច្រកចេញចូល Access Control
  • ​សិក្សា​ពី​ប្រព័ន្ធ Microcontroller

​ផ្នែក​ទូរគមនាគមន៍
  • ​សិក្សា​ប្រព័ន្ធ​វិទ្យុទាក់ទង
  • ​ប្រព័ន្ធ​ទូរស័ព្ទទំនាក់ទំនង​ក្នុង​តំបន់ (PABX)
  • ការវិភាគ និងប្រៀបធៀបលើ​ប្រភេទ​ផ្សេងៗ​នៃម៉ូឌុលលេកម្ម
  • ការធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​លើ​ប្រព័ន្ធ​ទំនាក់ទំនងចល័ត
  • ​ប្រព័ន្ធ​ទំនាក់ទំនង​តាមរយៈ​ខ្សែ​អុបទិច
​ផ្នែក​ប្រព័ន្ធ​បញ្ជា
  • Segway
  • Rotary inverted Pendulum
  • Solar Tracking
  • Elevator
  • Motor Control





ការបណ្តុះបណ្តាលប្រកបដោយគុណភាព
  • ​កម្មវិធី​សិក្សា​ស្របតាមស្តង់ដាអប់រំ​អន្តរជាតិ​
(អន្តរជាតូបនីយកម្មនៃ​កម្មវិធី​សិក្សា)
  • ​កម្មវិធី​បណ្តុះបណ្តាលបំប៉នដល់និស្សិតខ្សោយ
  • ការ​សិក្សា​ផ្តោតលើ​មូលដ្ឋាន​នៃការ​សិក្សា​ស្រាវជ្រាវ​
  • ភាសា​ខ្មែរ និងអង់គ្លេសជា​មូលដ្ឋាន​នៃការ​សិក្សា​
  • ​កម្មវិធី​សិក្ខាសាលា និង បទឧទ្ទេសនាមផ្សេងៗ​
  • គ្រប់បន្ទប់បំពាក់ដោយ​ឧបករណ៍​ទំនើបៗ​ក្នុង​ការបង្រៀន
  • ​កម្មវិធី​ពិគ្រោះយោបល់ និង​ណែនាំ​ក្នុង​ការ​ស្វែងរក​ការងារ​
  • កម្ម​សិក្សា និងទស្សនកិច្ច​សិក្សា​នៅតាមស្ថាប័នរដ្ឋ និងឯកជននានា