Wednesday, December 25, 2013

ដោះស្រាយ​យ៉ាង​ណា​នូវ​ពេល​ដែល Browse Chrome ដើរយឺត

តើ​លោកអ្នក​ធ្លាប់​កត់សម្គាល់ឃើញទេថា នូវ​ពេល​ដែល​ប្រើ​ប្រាស់ Google Chrome យូរៗ​ទៅវាមាន​លក្ខណៈ​ដូចជា​យឺត ឬ​គាំង​នូវ​ពេលបើកម្តងៗ ដែល​នេះបណ្តាល​មកពី Plugins និង extensions មួយចំនូនឥតប្រយោជន៍ជាប់មកជាមួយ​នូវ​ពេល​ដែល​ដំឡើង Google Chromeង​មកពី​មិន​ដែល​ធ្វើការ​សម្អាត Private data History, Cookiesការ Searches ការ Download ការ​ដំឡើង extensions ជាដើម ។
ឥឡូវនេះ​ទស្សនាវដ្ដី​អាន- ANT សូមណែនំាពី​ដំណោះ​ស្រាយមួយចំនួនដូច​ខាងក្រោម​
Disable Plugins
នេះជាធម្មតាទេ នៅពេល​ដែល​លោកអ្នក​ធ្វើការ​ដំឡើង Google Chrome វាតែងតែមានជាប់​នូវ Plugins ដូច្នេះ​លោកអ្នក​អាច​ធ្វើការ Disable ​កម្មវិធី​មួយណា​ដែល​មិនត្រូវការចេញបាន ដោយ​គ្រាន់តែ​វាយពាក្យថា chrome://plugins/  នោះ​វានឹង​បង្ហាញ​ដូចរូប​ខាងក្រោម​





Disable Extensions
Extensions គឺជា​កម្មវិធី​តូចៗ​មួយចំនួន​ដែល​អាច​ដំណើរ​ការ​នៅ​ក្នុង​ Chrome Web Store ​ដែល​បាន​បន្ថែម​លក្ខណៈ​ពិសេស និងមុខងារ​យ៉ាង​ច្រើន​ទៅ​ឲ្យ Chrome ប៉ុន្តែ​ប្រសិនបើ​លោកអ្នក​ដំឡើង​ច្រើន​ពេកនោះវាមានផលប៉ះពាល់​ដែល​ធ្វើ​ឲ្យ Browser Chrome ដើរយឺតដូច្នេះ​លោកអ្នក​អាច disable ​កម្មវិធី​ដែល​មិនចំាបាច់ចេញ​ខ្លះ ដោយ​គ្រាន់តែ right click ​ទៅលើ​កម្មវិធី​នោះ ហើយយកពាក្យថា Remove





ម្យ៉ាង​ទៀត​លោកអ្នក​អាចចូល​តាមរយៈ  setting->tool->extensions





នោះ​វានឹង​បង្ហាញ extensions ​ដែល​មានទំាងអស់​សម្រាប់​ឲ្យ​លោកអ្នក​ធ្វើការ​ជ្រើសរើស Disable





Clear Browsing Data
ការសម្អាត Private data History, Cookies ការ Seach ការ Download វាជា​ផ្នែក​មួយ​ដែល​ជួយ​បន្ថែម​ល្បឿន​ដល់ google Chrome ដែរ ដោយ​គ្រាន់តែ​ចុចលើ Setting->tools->Clear browsing data







​លោកអ្នក​អាច​ធ្វើការ​ជ្រើសរើស​ការលុប History ​ណាមួយ​ដែល​មិនត្រូវការចេញពី history list បានដោយ​គ្រាន់តែ Select ​ទៅលើ history ហើយធឺក (ü) នៅ​ក្នុង​ប្រអប់ខាងមុខនោះ




Clear Browsing History form the new tab page
New Tab Page វាគឺជា​ផ្ទាំង​មួយ​ដែល​បាន​រក្សាទុក  Website ដែល​លោកអ្នក​ឧស្សាហ៍បើកញឹកញាប់ (history) ជា​រូបភាព​តូចៗ ប៉ុន្តែ​វា​ក៏​ជា​បញ្ហា​មួយ​ដែល​ធ្វើ​ឲ្យ​ការបើក Google chrome របស់​លោកអ្នក​ដំណើរ​ការ​យឺត​ផងដែរ​ប្រសិនបើ​មិន​ធ្វើការ​លុបវាចេញ​ខ្លះ ។ ដូចេ្នះ​លោកអ្នក​អាចលុបវាចេញ​ខ្លះ ដើម្បី​ជួយ​សម្រួល​ឲ្យ​
​ដំណើរ​ការ​របស់ Google Chrome មាន​ដំណើរ​ការ​ល្អវិញ គឺ​គ្រាន់តែ​ចុចទៅសញ្ញាខ្វែង (X) ដែល​ស្ថិតនៅជ្រុងខាង​ស្ដាំ​ផ្នែក​ខាងលើ ដូចរូប​ខាងក្រោម​ជាការស្រេច​៖






*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT