Wednesday, December 25, 2013

រីករាយ​ជាមួយនឹង​ការស្តាប់វិទ្យុ Online និងការ Download វីឌីអូ តាមរយៈ​កម្មវិធី VLC

ការស្តាប់វិទ្យុនៅ​ក្នុង​កម្មវិធី VLC
​កម្មវិធី VLC បាន​បន្ថែម​នូវ​មុខងារ​ពិសេស​មួយ ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់ ដើម្បី​កម្សាន្ត​ជាមួយនឹង​ការស្តាប់វិទ្យុជា​លក្ខណៈ Online ​នៅលើ  Internet បាន ។ ដើម្បី​ប្រើ​ប្រាស់​កម្មវិធី VLC ដើម្បី​ស្តាប់វិទ្យុ យើងត្រូវចូល​ទៅកាន់ View -> Playlist ​បន្ទាប់មក​វានឹង​បង្ហាញ​នូវ​ផ្ទាំង​ដូច​ខាងក្រោម​៖





​បន្ទាប់មក​ទៀតចុចលើ  Internet ដើម្បី​ធ្វើការ list ​នូវ  Option ​ដែល​មានពីក្រោមនោះ រួចហើយសូមចុច​ទៅលើ  Icecast Radio Directory នោះ​វានឹង​បង្ហាញ​នូវ​ប៉ុស្ត៍វិទ្យុ Onlineជា​ច្រើន​ដែល​បង្ហាញ​ដូចរូប​ខាងក្រោម​នេះ



​ចុងក្រោយ​យើង​គ្រាន់តែ double-click លើប៉ុស្ត៍​ណាមួយ ដើម្បី​ស្តាប់ គឺ​ជាការស្រេច ។
ការ Download Online Video ផ្សេងៗ​ពី  Internet
​កម្មវិធី VLCមានមុខងារ​ពិសេស​មួយទៀត​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​រីករាយ​ជាមួយនឹង​ការ Download ​វីឌីអូ ពី YouTube ឫ​ក៏ Online Video ពីគេហទំព័រផ្សេងៗ​ទៀត​ដែល​បានបង្ហោះ​នូវ​វីឌីអូ​ទាំងនោះ ។
ដើម្បី​ធ្វើការ Download Online Video ​ទាំងនោះ​យើងត្រូវ Copy URL របស់ វីឌីអូ​ទាំងនោះ​ដែល​មាន​នៅលើ Website ពី Web Browser របស់យើង ។


​បន្ទាប់មក​បើក​កម្មវិធី VLC ហើយចូល​ទៅកាន់ Media -> Open Network Stream ឫ​ក៏​អាច​ប្រើ Shortcut Key គឺ Ctrl + N




​បន្ទាប់មក​ទៀតយើងនឹងបាន​ផ្ទាំង​ដូច​ខាងក្រោម រួចសូម​ធ្វើការ Paste ​នូវ URL ​ដែល​យើងបាន Copy ពី Browser ហើយសូចចុចលើប៊ូតុង Play




នៅខណៈនេះ Video Online នោះនឹងចាប់ផ្តើម​ដំណើរ​ការ​នៅលើ​កម្មវិធី VLC Media Player ។ កំឡុងពេល​ដែល VLC ​កំពុង​ដំណើការជាមួយ Video នោះ សូម​លោកអ្នក​ចូល​ទៅកាន់ Tools -> Media Information រួចសូម​ធ្វើការ​ Copy ​នូវ​ Location របស់ Video ​ដែល​មាន​បង្ហាញ​ដូច​រូបភាព​ខាងក្រោម​៖




ជំហានបន្ទាប់សូម​លោកអ្នក​ធ្វើការ  Paste ​នូវ Location របស់ Video ​ដែល​បាន Copy ទុកមុននេះ ចូលទៅ​ក្នុង Address Bar របស់ Web Browser ​ណាមួយ ។ រំពេចនោះ Online Video នឹង​ដំណើរ​ការ​នៅលើ Web Browser របស់​លោកអ្នក ហើយខណៈពេល​ដែល​វា​កំពុង​ដំណើការ​លោកអ្នក​អាច Right Click លើ Video នោះហើយចុចលើ Save Video as Option ដើម្បី Download Video ពី Browser ​ទៅកាន់​ទីតាំង​ណាមួយ​ដែល​យើង ​កំណត់ ។



បញ្ជក់ៈ ​ប្រសិនបើ​យើង​ប្រើ​ប្រាស់ Browser ក្រៅពី Google Chrome យើងត្រូវការ​បន្ថែម File Extension ​ដូចជា mp4, flv, mpeg ជាដើមនៅពីក្រោយ​ឈ្មោះ​របស់ File ទើបយើងអាច play ​នូវ video នោះបាន​បន្ទាប់ពី​យើងបាន download ហើយ ។
** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT