Monday, December 23, 2013

កាន់តែ​ងាយស្រួល​ក្នុង​ការ Scan និង Update Device Drivers

Driver គឺជា​កម្មវិធី​តូចមួយ​ដែល​ដើរតួរ​ដូចជា middleware រវាង hardware និង ប្រព័ន្ធ​ប្រតិបត្តិការ (Operating system) ដែល​អាច​ឲ្យ​កុំព្យូទ័រ​ដំណើរ​ការ​បាន​យ៉ាង​ងាយស្រួល ប្រសិនបើ​Driver ​ដំណើរ​ការ​មិនបាន​ត្រឹមត្រូវនោះទេ កុំព្យូទ័រ​របស់​លោកអ្នក​ក៍​មិនអាច​ដើរបានល្អដែរ ។

Driver Booster គឺជា​កម្មវិធី​មួយអាច​ស្វែងរក និង update Driver នៅ​ក្នុង​កុំព្យូទ័រ​របស់​លោកអ្នក​ដែល​ប្រាប់ពី​កាលបរិច្ឆេទ​យ៉ាង​ឆាប់​រហ័ស ។

វិធី​ដំឡើង​
​គ្រាន់តែ Copy File driver_booster_setup.exe ​ បន្ទាប់មក​ធ្វើការ​ដំឡើង​ទៅតាម​ការណែនំារបស់​កម្មវិធី បន្ទាប់ពី​ធ្វើការ​ដំឡើង​រួចរាល់ហើយនោះ​វានឹង​បង្ហាញ​ផ្ទាំង​កម្មវិធី​ដូច​ ខាងក្រោម​



វិធី​ប្រើ​ប្រាស់​
​កម្មវិធី​នេះ​វានឹង​បង្ហាញ​នូវ Driver ​ដែល​មាននៅ​ក្នុង​កុំព្យូទ័រ​របស់​លោកអ្នក​មក​ទាំងអស់ ព្រមទាំង​បញ្ជាក់​ថា Driver មួយ​ដែល​ត្រូវការ update ​ផងដែរ​



​លោកអ្នក​ក៏​អាចដឹងពីកាលបរិចេ្ឆទរបស់ Driver ​ដែល​ត្រូវ Update ផងដែរ ដោយ​គ្រាន់តែ​Right Click ​ទៅលើ Driver នោះហើយយកពាក្យថា Details



Driver Booster អាច​ឲ្យ​លោកអ្នក​ធ្វើការ update driver ​ទាំងអស់​របស់​កុំព្យូទ័រ ដោយចុចលើប៊ូតុង Update All




​កម្មវិធី​នេះ​ក៏​មាន options ​សម្រាប់​ឲ្យ​លោកអ្នក​កំណត់​ផងដែរ​




​បញ្ជាក់​៖ ​កម្មវិធី​នេះទាមទារ​ឲ្យ​កុំព្យូទ័រ​របស់​លោកអ្នក​មានភា្ជប់​អ៊ីនធឺណេត ទើបអាច​ធ្វើការ update បាន ។
*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី៥៤ ​សម្រាប់​ខែ តុលា ឆ្នាំ​២០១៣