Sunday, December 22, 2013

បញ្ជា​កុំព្យូទ័រ​របស់អ្នក​ពី​ចម្ងាយ​តាម ឧបករណ៍ ANDROIRD

ជាការពិតណាស់ កុំព្យូទ័រ និង​ទូរសព្ទ​ជា​ឧបករណ៍​ពីរផ្សេង​គ្នា ប៉ុន្តែ​វា​ក៏​នៅមានមធ្យោបាយ​ក្នុង​ការធ្វើ​ឲ្យ​ឧបករណ៍​ទាំងពីរ​នេះអាចទំនាក់ទំនង​គ្នា​បាន ឧទាហរណ៍ ដូចជា Bluetooth ​ដែល​លោកអ្នក​ធ្លាប់​បាន​ស្គាល់ និង ប្រើ​ប្រាស់​ជាញឹកញាប់​ក្នុង​ការផ្ទេរឯកសារទៅវិញទៅមកដោយមិនចាំបាច់មាន​ខ្សែ ។


  • http://www.mediafire.com/download/8z8u81a4sh8fbvf/Monect_v2.0.3 17ដង | ទំហំ 4.84 MB
  • លើសពីនេះ Wi-Fiជាមធ្យោបាយមួយទៀត​ដែល​មាន​សារៈ​សំខាន់​បំផុត​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនងរវាង​កុំព្យូទ័រ និង​កុំព្យូទ័រ​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយជាង Bluetooth ។ ស្ទើរគ្រប់​ទូរសព្ទ​័​ដែល​ជា​ប្រភេទ smart phone ​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android សុទ្ធតែបានបំពាក់​នូវ​ប្រព័ន្ធ​ Bluetooth និងwireless ដើម្បី​ងាយស្រួល​ក្នុង​ការចែក​រំលែក​ឯកសារពីមួយទៅមួយ ។
Monect Portable ជា​កម្មវិធី​មួយ​ដែល​អាចបញ្ជា​កុំព្យូទ័រ​របស់អ្នក​ពីចម្ងា
យ​នូវ​សកម្មភាពមួយចំនួន​ដូចជា keyboard, mouse, joystick, gamepad, media controller,បញ្ជា game បញ្ជា​កម្មវិធី PowerPoint លើសពីនេះវាអាច​គ្រប់គ្រង​ឯកសារ​ដែល​មាន​ក្នុង​កុំព្យូទ័រ​ដូចជា បើក លុប ប្តូរ​ឈ្មោះ​ជាដើម ។ លោកអ្នក​ក៏​អាច​ដំឡើង Monect  បានដោយចូល​ទៅកាន់ Play Store រួច​ស្វែងរក​ឈ្មោះ​កម្មវិធី monect portable រួច​ដំឡើង​ដូច​ដែល​អ្នក​ធ្លាប់​ធ្វើរាល់ដង ។
Monect អាចត​ភ្ជាប់​បានពីរបៀបតាម Bluetooth ឬ តាម Wi-Fi ក៏​បាន ។ ប៉ុន្តែ​មុននឹង​ធ្វើការ​ត​ភ្ជាប់​អ្នកត្រូវមាន​កម្មវិធី Monect  Host មួយទៀត​សម្រាប់​កុំព្យូទ័រ​របស់អ្នក​ផងដែរ ដើម្បី​ផ្ដល់​សិទិ្ធ​ក្នុង​ការ​ប្រើ​ប្រាស់ (កម្មវិធី​នេះមាននៅ​ក្នុង CD ​ទស្សនាវដ្ដី​អាន-ANTសូម​ធ្វើការ​ណែនាំ​ដូច​ខាងក្រោម​៖
១. ដំណើរ​ការ​កម្មវិធី Monect Host ​នៅលើ​កុំព្យូទ័រ​ដោយ right click ​ទៅលើ Monect Host.exe រួចចុច Run as administrator ។ ពេលអ្នកឃើញ​ផ្ទាំង​មួយបើក មកដូចរូប​ខាងក្រោម សូមចុចប៊ូតុង  Allow access ។

 ២. Monect Host នឹងបើកជាមួយ​ព័ត៌មាន​ផ្សេងៗ​របស់​កុំព្យូទ័រ​ដូចជា ឈ្មោះ Bluetooth និង IP address ​ដែល​ត្រូវត​ភ្ជាប់ ។ អ្នកអាចចុចប៊ូតុង OK ដើម្បី​លាក់​កម្មវិធី​នេះពី Desktop

៣. បន្ទាប់មក​ទៀត​ដំណើរ​ការ Monect portable ​នៅលើ Android វិញម្តង
  • · ​សម្រាប់​ការ​ភ្ជាប់​តាម Bluetooth
សូមចុចប៊ូតុង Bluetooth
រួចបន្តចុចលើ ឈ្មោះ Bluetooth
​ដែល​បាន​បង្ហាញ​
· ​សម្រាប់​ការ​ភ្ជាប់​តាម Wi-Fi អ្នកត្រូវប្រាកដថា​ឧបករណ៍​ទាំងពីរ​បាន​ភ្ជាប់​
អ៊ីនធើណេតទាំងសង
ខាង ។ សូមចុចប៊ូតុង Search host
ដើម្បី​ស្វែងរក IP address របស់កុំ
ព្យូទ័រ​ដែល​អាចត​ភ្ជាប់ ឬ​ក៏​គ្រាន់តែ​
៤. ខាងក្រោម​ជា​ផ្ទាំង​ការងារ​របស់ Monect Portableប្រើ wireless mouse
  • · ​ប្រើ wireless keyboard
 · ​គ្រប់គ្រង​ឯកសារ​នៅលើ​កុំព្យូទ័រ​ (បើក លុប កែ​ឈ្មោះ ឆែក​ព័ត៌មាន​)

· ​ប្រើ Joystick ​សម្រាប់​បញ្ជា game
*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី៥៣ ​សម្រាប់​ខែ កញ្ញា ឆ្នាំ​២០១៣