Sunday, December 22, 2013

ក្រុមហ៊ុន Fortinet®​ ដាក់​បង្ហាញ ​Secure ​Wireless​ LAN ​Solution


ដំណោះស្រាយ​ថ្មី​ផ្ដល់​​នូវ​​ End to End-​ ភាព​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង, ការ​អនុវត្ត​គោល​នយោបាយ​ប្រព័ន្ធ​ទូលំ​ទូលាយ​សម្រាប់​បណ្ដាញ​មាន​​ខ្សែ​និង​ឥត​ខ្សែ សិង្ហបុរី​ ថ្ងៃ​ទី24 ខែ​មេសា ឆ្នាំ 2013 – Fortinet ® (NASDAQ: FTNT) -គឺ​ជា​ក្រុមហ៊ុន​ដែល​ឈាន​មុខ​គេ​លើ​ពិភព​លោក​ខាង​អនុវត្ត​បណ្ដាញ​សុវត្ថិភាព​ បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​បាន​បង្ហាញ​នូវ​ដំណោះស្រាយ​សុវត្ថិភាព​
ដំណោះស្រាយ​ថ្មី​ផ្ដល់​​នូវ​​ End to End-​ ភាព​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង, ការ​អនុវត្ត​គោល​នយោបាយ​ប្រព័ន្ធ​ទូលំ​ទូលាយ​សម្រាប់​បណ្ដាញ​មាន​​ខ្សែ​និង​ឥត​ខ្សែ
សិង្ហបុរី​ ថ្ងៃ​ទី24 ខែ​មេសា ឆ្នាំ 2013 – Fortinet ® (NASDAQ: FTNT) -គឺ​ជា​ក្រុមហ៊ុន​ដែល​ឈាន​មុខ​គេ​លើ​ពិភព​លោក​ខាង​អនុវត្ត​បណ្ដាញ​សុវត្ថិភាព​ បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​បាន​បង្ហាញ​នូវ​ដំណោះស្រាយ​សុវត្ថិភាព​LAN ​ឥត​ខ្សែ​ថ្មី ដែល​បាន​រចនា​ឡើង​ជា​ពិសេស​សម្រាប់​សហគ្រាស​ចែកចាយ។​ Fortinet Secure WLAN បាន​រួម​បញ្ចូល​ទាំង​ដំណើរការ​ឥត​ខ្សែ​និង​មាន​ខ្សែ, សុវត្ថិភាព, ​authentication ​​​​​​​,​ ការ​ផ្លាស់​ប្ដូរ​ និង​ការ​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​គ្រប់គ្រង​យ៉ាង​ងាយ​ស្រូល​មួយ​ដែល​អាច​អនុញ្ញាត​ឱ្យ​អនុវត្ត​ប្រព័ន្ធ​គោល​នយោបាយ​បាន​ទូលំទូលាយ។ ជាមួយ​គ្នា​នោះ​ដែរ អ្នក​គ្រប់គ្រង​ទទួល​បាន​​ដំណោះស្រាយ​ទូលំ​ទូលាយ​រួម​បញ្ចូល​គ្នា​មួយ ដែល​ផ្ដល់​នូវ​ការ​ការពារ​គ្មាន​ភាព​ប្រកួត​ប្រជែង​,
TCOដែល​ល្អ​ដាច់គេ និង ការ​ត្រួត​ពិនិត្យ​ដ៏​ល្អិតល្អន់ តាមរយៈ authentication របស់​អ្នក​ប្រើប្រាស់ និង​បើក​បង្ហាញ​ឧបករណ៍ ទូទាំង​បណ្ដាញ​ទាំងមូល។ ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​ ក្រុមហ៊ុន
Fortinet បាន​បង្ហាញ​នូវ​ផលិត​ទាំង​មាន​ខ្សែ និង​ឥត​ខ្សែ​ថ្មី​ដូច​ជា FortiSwitch-28C និង
FortiSwitch-348B Ethernet switches, និង FortiAP-14C និង FortiAP-28C wireless access points។
តាម​រយៈ​សំដី​អនុ​ប្រធាន​បណ្ដាញ​ហេដ្ឋារចនាសម្ព័ន្ធIDC,លោក RohitMehraបាន​ឱ្យ​ដឹង​ថា​
“ដោយ​សារ​តែ​សន្ទុះ​នៃ​ការ​កើន​ឡើង​នៃ​ឧបករណ៍​ចល័ត​និង​កម្មវិធី​នៅ​កន្លែង​ធ្វើ​ការ ដូច​នេះ
បណ្ដាញ​នានា​តម្រូវ​អោយ​បង្កើត​ឡើង​វិញ​យ៉ាង​កំបាំង, បង្កើន throughput,  និង ទទួល​បាន​សុវត្ថិភាព​ខ្ពស់​។“ដំណោះ​ស្រាយ​ដូចជា Fortinet’s Secure WLAN solution ថ្មី​អាច​កំណត់​បញ្ហា​ចម្បង​ដែល​សហគ្រាស​ចែកចាយ​កំពុង​ប្រឈម​មុខ​នា​ពេល​បច្ចុប្បន្ន ដូចជា​ការ​សម្រួល​ដល់​កំណើន​នៃ BYOD សម្រាប់​ទាំង​និយោជិក និង​ដំណើរការ​របស់​អតិថិជន​យ៉ាង​មាន​សុវត្ថិភាព; កំណត់ និង សម្រាល​នូវ​បញ្ហា​សុវត្ថិភាព; និង​កាត់​បន្ថយ​តម្លៃ និង ភាព​ស្មុគស្មាញ រួម​ជាមួយ​និង​ការ​ផ្ដល់​និង​គ្រប់គ្រង​លើ​ការ​ហៀរ​ចេញ​នូវ​បណ្ដាញ​ឥត​ខ្សែ។” 
Secure WLAN solution រួម​បញ្ចូល​ទាំង​សុវត្ថិភាព​លើ​របៀបរៀបចំ​បណ្ដាញ ដើម្បី​ជួយ​អោយ
អង្គភាព​អាច កំណត់​លើ​ការ​ចល័ត​របស់​សហគ្រាស​យ៉ាង​មាន​ប្រសិទ្ធភាព។
SWLAN_Group1
ជាមួយ​គ្នា​នោះ​ដែរ Fortinetផ្ដល់​នូវ​ដំណោះ​ស្រាយ​យ៉ាង​ងាយ​ស្រួល​បំផុត​នៅ​លើ​ទីផ្សារ​សម្រាប់​ការ​ការពារ បណ្ដាញ​មាន ខ្សែ​និង​ឥត​ខ្សែ​របស់​សហគ្រាស។លក្ខណៈ​ពិសេស​សំខាន់ៗ​រួមមាន:
 
- Integrated security:​ មិន​ទាន់​មាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​ណា​ផ្ដល់​នូវ​ប្រព័ន្ធ​ការពារ​ការ​គំរាមកំហែង
ដែល​ជឿន​លឿន និង​ឈាន​មុខ រួម​ជាមួយ​លក្ខណៈ​ពេញ​លេញ​នៃ​ដំណើរការ​ដែល​ឥត​ខ្សែ។ ទាំង​នេះ​បាន​ផ្ដល់​អោយ​អ្នក​គ្រប់គ្រង​នូវ​វិធីសាស្ត្រ, និង single-pane-of-glass ដើម្បី​គ្រប់គ្រង
លើ​អ្នក​ប្រើប្រាស់ និង​ឧបករណ៍ ក៏​ដូចជា​ការ​អនុវត្តន៍​គោលនយោបាយ​រួម​ទាំង​បណ្ដាញ​មាន​ខ្សែ និង​ឥត​ខ្សែ។
- Low Total Cost of Ownership: ជាមួយFortinet, ក្រុមហ៊ុន​មិន​ចាំ​បាច់​ជាវ​ប្រពន្ធ័​គ្រប់គ្រង WLAN ដាច់​ដោយ​ឡែក ហើយ​ក៏​គ្មាន​ការ​គិត​ថ្លៃ​បន្ថែម​ទៅ​លើ​អាជ្ញាប័ណ្ណAP និង​​cloud management ដោយ​សារ​តែ​ប្រព័ន្ធ​ឥត​ខ្សែ​ទាំង​នេះ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​គ្រប់​ទីតាំង។
- Device Visibility:​ ទាំង​នេះ​អនុញ្ញាត​ឱ្យ​អង្គភាព​អាច​កំណត់​និង​ពង្រឹង​គោល​នយោបាយ
ទៅ​តាម​ប្រភេទ​ឧបករណ៍។ ឧបករណ៍​ដំណើរ​ការ​ចល័ត​មាន​ដូចជា iPhone, Android -ល-​ ត្រូវ​បាន​កំណត់​ដោយ​ឧបករណ៍​ចល័ត តាមរយៈ​អ្នក​ប្រើប្រាស់​និងdevice authentication បន្ទាប់មក​ក៏​បាន​កំណត់​នូវ​ឧបករណ៍ និង​គោលការណ៍​អ្នក​ប្រើប្រាស់​ដើម្បី​ធានា​ថា​វា​អាច​ទៅ​ដល់​ទីតាំង​ដែល​ត្រឹមត្រូវ។ ទាំង​នេះ​គឺ​ជា​មូលដ្ឋាន​បច្ចេកវិទ្យា ដែល​ត្រូវ​ការ​សម្រាប់ BYOD initiatives ក្នុង K-12 និង​ការិយាល័យ។
- Authentication:​ដំណោះ​ស្រាយ​នេះ​បាន​ផ្ដល់​នូវ​ integrated authentication ជាមួយ​ single sign-on និង​ការ​អនុវត្ត​គោលនយោបាយ​តាមរយៈ access points, security appliances និងswitched devices.
- Scalability:​ ក្រុមហ៊ុនFortinet ប្រមូល​ផ្តុំ, បន្ស៊ី, និង ចែក​ចាយ​នូវ controller-less access point ជាមួយ​និង​ផ្នែក​ខាង​ក្នុង, ផ្នែក​ខាង​ក្រៅ, និង remote APs ផ្សេងៗ​ទៀត។ នៅ​ពេល​ដែល​បញ្ចូល APs ជាមួយ FortiGate virtual ឬ​ appliance-based wireless controllers គឺ​វា​ប្រសើរ​សម្រាប់​វិស័យ​អប់រំ, សុខភាព, និង​សហគ្រាស​ចែកចាយ។
 
ដំណោះស្រាយ​ដែល​អាច​ទទួល​បាន គឺ​ផលិតផល មាន​ខ្សែ​ និង​ឥត​ខ្សែ​ ថ្មី​ពីរ​ប្រភេទ រួម​មាន
FortiSwitch-28C និង FortiSwitch-348B Ethernet switches, និង FortiAP-14C និងFortiAP-28C wireless remote access points។​ FortiSwitches ផ្ដល់​នូវ​បច្ចេកវិជ្ជាFortinet ដែល​ដំណើរ​ការ​ទៅ​យ៉ាង​រលូន​ស្រប​ពេល​ដែល​មុខងារ​នៃ​ប្រព័ន្ធ​ការងារ​ក្នុង​សហគ្រាស​មួយ​ត្រូវ​ការ​កាត់បន្ថយ​ដំណើរការ​ដែល​មាន​ខ្សែ អោយ​ទៅ​ជា​ប្រព័ន្ធ​ឥត​ខ្សែ។ លើស​ពី​នេះ​ទៅ​ទៀត វា​អាច​បញ្ជូន​កម្លាំង​ទៅFortiVoice IP phones, FortiCam IP surveillance​​​ camerasនិង​ឧបករណ៍
ផ្សេង​ទៀត​ដូចជា ឧបករណ៍PoS។ ​FortiAPsថ្មី​មាន​លក្ខណៈ​តូច​ និង​ដំណើរ​ការ​ឥត​ខ្សែ plug-and-play 802.11n​ ដែល​អនុញ្ញាត​អោយ​អង្គភាព​មាន​ភាព​ងាយ​ស្រូល និង​សុវត្ថិភាព ក្នុង​ការ​ពង្រីក
ដំណើរការ​ឥត​ខ្សែ​ទៅ​តាម​សាខា, គេហដ្ឋាន និង​ការិយាល័យ ស្រប​ពេល​ដែល​អាច​រក្សាទុក​ការ
គ្រប់គ្រង​ទូទៅ និង​ការ​ត្រួត​ពិនិត្យ​លើ​គោលនយោបាយ។
 
ប្រព័ន្ធ​គ្រប់គ្រងSwitch​ និង  AP, ក៏​ដូចជា​អ្នក​ប្រើប្រាស់ និងdevice policy enforcement​​ គឺ​ត្រូវ​បាន
គ្រប់គ្រង​ដោយFortinetFortiGate® security appliances​ ដែល​បាន​រួម​បញ្ចូល​របាំង​ការពារ​ដែល
នាំ​មុខ​គេ, ការ​ភ្ជាប់VPN, ការ​ពិនិត្យ​លើ endpoint និង application, web filtering, antimalware និង​ការ​ការពារ​ការ​បាត់បង់​ទិន្នន័យ។​ ការ​ដាក់​បញ្ចូល​នេះ នាំ​អោយ​បង្កើត​មាន​លក្ខណៈ​ពេញលេញ, សុវត្ថិភាព​ខ្ពស់ ជាមួយ​បណ្ដាញ​ដំណោះស្រាយ​មាន​ខ្សែ និង​ឥត​ខ្សែ​ចុងក្រោយ​ដែល​បង្កើត
សម្រាប់​ប្រព័ន្ធ​ចល័ត និង​សហគ្រាស​ចែកចាយ។
 
បន្ថែមលើសពីនេះ,​ សម្រាប់​សហគ្រាស ​ដែល​តម្រូវ​អោយ​មាន​កត្តា ​authentication​ ពីរ​ គឺ ដំណោះស្រាយ​Fortinet Secure WLAN ​ដែល​គាំទ្រ​ FortiAuthenticator ​ជា​ប្រភេទ​ authentication appliances ​ដែល​បញ្ជូន​ទាំង​សញ្ញា​ hardware​ និង​ soft​ ដោយ​ផ្អែក​តាម​កត្តា authentication ​ទាំងពីរ​ទៅ​កាន់​ឧបករណ៍​ទីបី។
Fortified ជាមួយ FortiOS
Fortinet Secure WLAN solution​បាន​ប្រើប្រាស់​លក្ខណៈ​ពិសេស​ថ្មី ​និង​ប្រសើរ​ជាង​មុន​ ជាមួយ​សមត្ថភាព​ប្រព័ន្ធ​ប្រតិបត្តិការ​ FortiOS 5​ រួម​មានៈ
·         ការ​ប្រើប្រាស់​គោល​នយោបាយ​ចរាចរ​បណ្ដាញ​ទាំង​មាន​ខ្សែ ​និង​ឥត​ខ្សែ​ គឺ​តាមរយៈ​
ការ​ពិនិត្យ​លើ​ការ​សាងសង់ ​ទៅ​លើ​ឧបករណ៍​ FortiGate​ ទាំងមូល។ ​ការ​ផ្លាស់​ប្ដូរ​ទម្រង់​ពី​ FortiGate ​គឺ​អាច​រុញ​ចេញ​ទៅ​កាន់​ដំណើរ​ជាច្រើន។
·         Bandwidth management ​គឺ​សម្រាប់​ផ្ដល់​អាទិភាព​ដល់​ mission-critical ​និង ​bandwidth intensive applications;
·         ការ​គ្រប់គ្រង​គោលនយោបាយ​ដោយ​ផ្អែក​លើ​ការ​កំណត់​អត្តសញ្ញាណ​គឺ​សម្រាប់​កំណត់​រាល់​ឧបករណ៍​ដែល​ភ្ជាប់​ជាមួយ​នឹង​បណ្ដាញ​រួម​មាន​ឧបករណ៍​ចល័ត​ ដូចជា​ smartphones ​និង​ tablets​ បន្ទាប់​មក​ជំរុញ​គោល​នយោបាយ​នោះ​អោយ​ត្រូវ​ជាមួយ​នឹង​ឧបករណ៍​នីមួយៗ។
·         ការគ្រប់គ្រងឧបករណ៏ Single-pane-of-glass គឺសំរាប់គ្រប់គ្រងរាល់ផលិតផលហេដ្ឋារចនាសម្ព័ន្ធ ដែលភ្ចាប់ជាមួយនឹងបណ្តាញ តាមរយៈFortiGate​ រឺ FortiManager appliance;
·         កម្មវិធីគ្រប់គ្រងសំរាប់អនុញ្ញាត, ទប់ស្កាត់ ឬ កំណត់លើអត្រាដំណើរការទៅលើកម្មវិធី ជាច្រើន, និងការស្ថាបនាblockសំខាន់ៗ សំរាប់ bandwidth wireless infrastructure ពេលបច្ចុប្បន្ន
·         ការរកឃើញ Rogue AP, ការសំរួលនិងIPS ឥតខ្សែរ អាចទប់ស្កាត់ការចូលទៅតំបន់ដែល
គ្មានការអនុញ្ញាត ពីការបង្កើតតំបន់ដែលលេចធ្លាយពត៍មានតាមបណ្តាញ និង detecting wireless anomalies.
 
តាមរយៈសំដីអនុប្រធានផ្នែកទីផ្សារ របស់​Fortinet,លោក John Maddison បានឱ្យដឹងថា
“មិនទាន់មានក្រុមហ៊ុនផ្គត់ផ្គង់ណាផ្តល់នូវប្រព័ន្ធសុវត្ថិភាពខ្ពស់ចុងក្រោយ និងដំណោះស្រាយ បណ្តាញមានខ្សែរ​និងឥតខ្សែរទៅដល់សហគ្រាសចែកចាយទេ។ “ជាមួយនឹងការផ្តល់ Fortinet Secure WLAN, អតិថិជនអាចទទួលបានជំហរដ៏រឹងមាំដោយមិនចាំបាច់សម្របសម្រួល គឺពួកគេអាចទទួលបាន TCO ល្អឥតខ្ចោះ ដែលផ្តល់នូវបណ្តាញសុវត្ថិភាពចុងក្រោយទាំងមានខ្សែរ និងឥតខ្សែរ, ការគ្រប់គ្រង, ដំណើរការ និង ការត្រួតពិនិត្យ។”
ប្រភពពី ទស្សនាវដ្តីវិទ្យាសាស្ត្រកុំព្យូទ័រ