Sunday, December 22, 2013

វិធី​កំណត់​រូបភាព​របស់ Bing មក​ធ្វើ​ជា Background នៃ​ផ្ទាំង Lock Screen ក្នុង Windows 8

Bing គឺជា Search engine មួយ​ប្រភេទ ដែល​មាន​លក្ខណៈ​ដូច​ទៅ​នឹង Google ដែរ។ ហើយ​រាល់ពេល​ដែល​យើង​ចូល​ទៅ​ក្នុង Website Bing, យើង​នឹង​ឃើញ Background របស់​វា​ផ្លាស់ប្ដូរ​ជា​រៀង​រាល់ថ្ងៃ។ ហើយ​ជាមួយ​នឹង Free App មួយ​នៅ​ក្នុង Windows Store, យើង​នឹង​អាច​យក Background របស់ Bing នោះ មក​ធ្វើ​ជា Background នៃ​ផ្ទាំង Lock Screen របស់​យើង​បាន។

ជា​ធម្មតា យើង​អាច​ផ្លាស់ប្ដូរ​រូបភាព​នៃ​ផ្ទាំង Lock Screen របស់​យើង​បាន ដោយ​ចូល​ទៅ​កែ​នៅ​ក្នុង Settings។ ប៉ុន្តែ​ក្នុង​លេខ​នេះ CM នឹង​លើក​យក​នូវ​វិធី​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ដាក់ Background ប្រចាំថ្ងៃ​របស់ Bing មក​ធ្វើជា Background នៃ​ផ្ទាំង Lock Screen របស់​យើង​ដោយ​ស្វ័យប្រវត្តិ រាល់ពេល​ដែល​មាន Internet Connection នោះ​គឺ​កម្មវិធី Bing my lockscreen។
2-bing-wallspaper
ដើម្បី Install នូវ App នេះយើង​ត្រូវ​ចូល​ទៅ​ក្នុង Website ដូច​ខាងក្រោម៖
http://apps.microsoft.com/windows/en-US/app/bing-my-lockscreen/7e1f890f-8960-43e5-a258-58ba3eeb1163 បន្ទាប់មក​ចុច​លើ​ប៊ូតុង View in Windows Store, ហើយ Install វា​ដូច​ធម្មតា។
3-bing-wallspaper
នៅ​ពេល​យើង Install វា​ហើយ, យើង​នឹង​ឃើញ​នូវ​កម្មវិធី​នោះ នៅ​ក្នុង Metro Start របស់​យើង។ ពេល​យើង​ចូល​ទៅ​ក្នុង​កម្មវិធី​នោះ វា​នឹង​បង្ហាញ​នូវ​រូបភាព​ទាំង 8 ដែល​ថ្មី​បំផុត​របស់ Bing, ដែល​យើង​អាច​ដាក់​វា​ធ្វើ​ជា​ផ្ទាំង Lock Screen បាន, តាម​ចំណង់​ចំណូលចិត្ត។ ហើយ​យើង​ក៏​អាច​ទាញ​យក​រូបភាព​ទាំងនោះ​ទៅ​ទុក​ក្នុង Computer យើង​បាន​ដែរ
4-bing-wallspaper
នៅ​ក្នុង Setting, យើង​អាច​កំណត់​ឲ្យ​វា Update នូវ Background របស់ Bing, ដាក់​ជា​ផ្ទាំង Lock Screen ដោយ​ស្វ័យប្រវត្តិ​ជា​រៀង​រាល់​ថ្ងៃ​បាន ដូច​រូប៖
5-bing-wallspaper
នៅ​ពេល​ដែល​យើង​ចូល​ទៅ​ក្នុង Setting របស់ Windows 8, យើង​នឹង​ឃើញ​មាន Option ដើម្បី​ដាក់​រូបភាព​របស់ Bing ផង​ដែរ។ ទី​បញ្ចប់​អ្នក​ប្រាកដ​ជា​អាច​កំណត់​រូបភាព​របស់ Bing មក​ធ្វើ​ជា Background នៃ​ផ្ទាំង Lock Screen ក្នុង Windows 8 ជា​ពុំ​ខាន៕