Tuesday, December 24, 2013

​បង្កើត Start Menu នៅ​ក្នុង Windows 7 និង Windows 8

Start Menu Reviver គឺជា​កម្មវិធី​មួយ​ដែល​អាច​បង្កើត Start Menu Windows 8 នៅ​ក្នុង Windows 7/8 ​នៅពេល​ដែល​ចុចប៊ូតុង Start Menu នោះ​វានឹង​បង្ហាញ​នូវ​ផ្ទាំង​កម្មវិធី​ដែល​មាន​ឈ្មោះ​ថា Modern GUI (Metro) ​ដែល​វាមាន​ទម្រង់​ដូចទៅនឹង applications របស់ windows 8 ម្យ៉ាង​ទៀត ចំពោះ Windows 8 ​វានឹង​បង្កើត​នូវ​ប៊ូតុង Start Menu ​ដែល​ផ្ដល់​នូវ​ភាពងាយស្រូលនឹង​រហ័ស​ក្នុង​ការ​ប្រើ​ប្រាស់ ហើយ​លោកអ្នក​អាច Add ​នូវ​កម្មវិធី​មួយចំនួន​ឲ្យ​បង្ហាញ​នៅ​ក្នុង Start Menu បាន​ផងដែរ ។


វិធី​ដំឡើង​

​គ្រាន់តែ Copy File StartMenuReviverSetup.exe ពី CD ​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី ៥១ រួចហើយ​ធ្វើការ​ដំឡើង​ទៅតាម​ការណែនំារបស់​កម្មវិធី​ជាការស្រេច ។

​បន្ទាប់ពី​ដំឡើង​រួចរាល់ហើយ​វានឹង​បង្ហាញ​បង្ហាញ​នូវ Start Menu ដូច​ខាងក្រោម​



Windows 7





Windows 8







វិធី​ប្រើ​ប្រាស់​



​លោកអ្នក​អាច Add ​កម្មវិធី​ណាមួយ​ឲ្យ​វា​បង្ហាញ​នូវ​លើ Start Menu ដោយ​គ្រាន់តែ Right Click ​ផ្ទាំង​ដែល​គ្មាន​កម្មវិធី​ហើយជ្រើសយកពាក្យថា Add tile





​បន្ទាប់មក​លោកអ្នក​ធ្វើការ​ជ្រើសរើស icon របស់​កម្មវិធី​ដែល​មានស្រាប់​ណាមួយ​ចូលទៅ​ក្នុង​ផ្ទាំង​ដែល​គ្មាន​កម្មវិធី ឬ​ក៏​លោកអ្នក​អាច​ស្វែងរក Icon ផ្សេងទៀត​ដែល​មាននៅ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​យកមកធ្វើ Icon របស់​កម្មវិធី​បាន​ផងដែរ (Icon ​កម្មវិធី ឬ រូបភាព) សូមមើលរូប​ខាងក្រោម​





​នៅពេល​ដែល​កំណត់ Icon របស់​កម្មវិធី​ហើយ លោកអ្នក​ត្រូវ​ធ្វើការ​វាយ​ឈ្មោះ​របស់​កម្មវិធី​ចូលទៅ​ក្នុង​ប្រអប់​ខាងក្រោម​អក្សរ Description ​នឹងត្រូវ​ដាក់ Shortcut របស់​កម្មវិធី​ចូល ដើម្បី​ឲ្យ​ដំណើរ​ការ​





​បន្ទាប់ពី Add រួចរាល់ហើយ នៅពេល​ដែល​លោកអ្នក​ចុចប៊ូតុង Start Menu នោះ​វានឹង​បង្ហាញ​កម្មវិធី​ដែល​បាន Add ចូល





វិធីមួយទៀត​លោកអ្នក​អាច Add ​កម្មវិធី​ចូលទៅ​ក្នុង Start Menu ​យ៉ាង​ងាយស្រួល​នឹង​រហ័ស ដោយ​គ្រាន់តែ​លោកអ្នក​ប្រើ Mouse ទាញ Shortcut ពី Start Menu programs ចូលទៅ​ក្នុង​ប្រអប់​ដែល​គ្មាន​កម្មវិធី​









​លោកអ្នក​អាច​កំណត់ Options Start Menu ដោយ​គ្រាន់តែ​ចុចលើប៊ូតុង Settings ហើយជ្រើសយក Start Menu Settings នោះ​វានឹង​បង្ហាញ​ដូច​ខាងក្រោម​









ចំពោះការ​ប្រើ​ប្រាស់ Windows 8 មាន​លក្ខណៈ​ដូច​គ្នា​ទៅនឹង Windows 7 ដែរ ។

** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី៥1 ​សម្រាប់​ខែ កក្កដា ឆ្នាំ​២០១៣