Sunday, December 15, 2013

វិធីចែករំលែក Internet ពីកុំព្យូទ័រ⁣ទៅកាន់ទូរស័ព្ទដៃ

លោកអ្នកដែលកំពុងប្រើប្រាស់ទូរស័ព្ទដៃឆ្លាតវៃ⁣ (Smart Phone) ដូចជា⁣ iPhone, Samsung, HTC, Sony ដែលដំណើរការលើ ប្រព័ន្ធប្រតិបត្តិការណ៍ទូរស័ព្ទ iOS ឬ⁣ Android ប្រាកដជាធ្លាប់សាកល្បង ឬបានស្វែងបានវីធីចែករំលែក Internet ពី Computer (Window ឬ Mac) មកទូរស័ព្ទដៃ ដែលអ្នកបាននឹង⁣កំពុង⁣ ប្រើប្រាស់ជាមិនខាន ។

ហេតុអ្វីចាំបាច់ចែករំលែក Internet ពីកំុព្យូទ័រ មកទូរស័ព្ទធ្វើអី ?
- ល្បឿនអុីនធើណេតនៃប្រព័ន្ធទូរស័ព្ទ នៅមានការខ្វះខាត​ (លឿនល្អ ថ្លៃ – យឺតយ៉ាងពិសេស – ថោក)
- ចំនាយថាមពលថ្មទូរស័ព្ទច្រើនជាង
- ចំនាយប្រាក់ថ្លៃជាងលើថ្លៃសេវាអុីនធើណេត​ ។ល។
ថ្ងៃនេះសំបុកអាយធី សូមលើកយក​ការចែករំលែកអុីនធើណេត ចេញពីកុំព្យូទ័រ MacBook Pro មកកាន់ទូរសព្ទ័ឆ្លាតវៃ Samsung Galaxy S III ។
share-internet-thumb

ជាដំបូង សូមលោកអ្នកចូលទៅកាន់ System Preference នៃ MacBook Pro រួចចុចលើ Sharing Icon ដូចរូបខាងក្រោម
System-Preference
Sharing-Icon

បន្ទាប់មក វានឹងបង្ហាញផ្ទាំង Sharing ដែលបង្ហាញពីជម្រើសនៃការចែករំលែកនានា ដូចជា DVD or CD Sharing, Screen Sharing, Internet Sharing ជាដើម (សំបុកអាយធី នឹងចេញអត្ថបទលម្អិត ពីចំនុចទាំងនោះ នាពេលឆាប់ៗនេះ) ។ សូមលោកអ្នកជ្រើសយក Internet Sharing ដើម្បីចែករំលែក Internet ទៅកាន់ឧបករណ៍ ដទៃ ដូចជា កុំព្យូទ័រ ឬទូរស័ព្ទជាដើម។
Internet-Sharing

សូមលោកអ្នកជ្រើសរើសប្រភព (ត្រង់ Share Your Connection From) ដែលលោកអ្នកនឹងចែករំលែកចេញទៅ ឧទាហរណ៍ ការប្រើប្រាស់បណ្តាញ ខ្សែ អុីនធើណេតពី ឌីជី ឬចែករំលែកចេញពី Wifi ដែលលោកអ្នកកំពុងភ្ជាប់ក៏បាន។ បន្ទាប់មក សូមធីកយក ជម្រើសប្រភេទដែលនឹង​ទទួលយក​ការចែករំលែក​របស់អ្នក (ត្រង់ To Computer Using) ។ ជាចុងក្រោយ សូមចុចលើប្រអប់ធីក ត្រង់ Internet Sharing ដើម្បីចែករំលែក គឺជាការស្រេច។
Tick-to-share-internet

សូមចុចលើប៊ូតុង Wifi Options ដើម្បីធ្វើការកំណត់ ឬកែប្រែ ជម្រើសឈ្មោះ លេខសម្ងាត់ ដូចរូបខាងក្រោម

Wifi-options
ចំណាំ ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរ ជម្រើសណាមួយ ដែលបានរើសនៅខាងលើ លោកអ្នកចាំបាច់ត្រួវតែ ដកធីក ចេញពី Internet Sharing ជាមុនសិន ៕
already-share--cannot-change
សូមលោកអ្នកបន្តចូលមកទូរស័ព្ទវិញម្តង សូមចុចលើប៊ូតុង Wifi ដើម្បីចំហតំណភ្ជាប់ នោះវានឹងបង្ហាញតំណភ្ជាប់ដែល​អាចភ្ជាប់បាន ដូចរូបខាងក្រោម
Wifi-Galaxy-S-III
ដូច្នេះ លោកអ្នកគ្រាន់តែចុចលើ Wifi ដែលចេញឈ្មោះ ពី MacBook Pro ដែលលោកអ្នកបានចែករំលែកមុននេះ រួចវាយបញ្ចូលនូវលេខសម្ងាត់ ដែលបានកំណត់ នៅជំហានខាងលើ គឺជាការស្រេច ។
Connected-to-Device
សម្រាប់ចម្ងល់ និងគន្លឹះថ្មីបន្ថែម សូមដាក់ជាមតិ ឬផ្ញើសារមកកាន់សំបុកអាយធី ក្រុមការងារយើងនឹងធ្វើការឆ្លើយតបឲ្យទាន់ពេលវេលាតាមតែអាចធ្វើបាន ៕