Monday, December 16, 2013

Free Audio Editor មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​ទៅ​លើ​បទ​ចម្រៀង

Free Audio Editor គឺ​ជា​កម្មវិធី​គ្រប់គ្រង​ទៅ​លើ Audio ដែល​មាន​មុខងារ​ច្រើន។ វា​អនុញ្ញាត​ឲ្យ​យើង​កាត់ត, បន្ថែមបន្ថយ, ដាក់ Effect ទៅលើ Audio បាន​ដោយ​ងាយ។ យើង​ក៏​អាច​ថតសម្លេង​នូវ Audio ថ្មី ពី Microphone របស់​យើង​បាន​ផង​ដែរ។

លក្ខណៈ​ពិសេស
ឈ្មោះ​កម្មវិធី៖ Free Audio Editor
ទំហំ៖ 21.8 MB
ទីតាំង​ទាញ​យក៖ http://www.free-audio-editor.com/
វិធី​ប្រើប្រាស់
បន្ទាប់​ពី​យើង​ទាញ​យក​មក​ហើយ យើង​ត្រូវ​ដំឡើង​វា​ដូច​ធម្មតា
បន្ទាប់​ពី​ដំឡើង​វា​ហើយ, ចុច​បើក​នូវ​កម្មវិធី​នោះ, ពេល​បើក​មក​លើកដំបូង វា​នឹង​ចេញ​នូវ​ផ្ទាំង​ដូច​ខាងក្រោម៖

  • New File : សម្រាប់​បើក​នូវ File Audio ថ្មី​មួយ ដែល​មិន​ទាន់​មាន​សំឡេង​អ្វី​ទាំងអស់
  • New Recording : ថត​នូវ Audio ចេញពី Microphone របស់​យើង
  • Load From CD : បើក​នូវ File Audio ចេញពី Disc របស់​យើង
  • Text to Speech : ជា​កន្លែង​សម្រាប់​ដាក់​ឲ្យ​វា​អាន​នូវ​អត្ថបទ​ដែល​យើង​បាន​វាយ​វា​ចូល
ប្រសិន​បើ​យើង​ចង់​បើក​នូវ Audio ដែល​យើង​មាន យក​មក​កែ ឬ​បន្ថែម Effect ផ្សេងៗ យើង​ត្រូវ​ចុច Closeរួច​ចុច Open​ ដែល​នៅ​ខាង​លើ​ផ្នែក​ខាងឆ្វេង ដូច​រូប៖
នៅ​ពេល​យើង​បើក​នូវ File Audio ចេញ​មក យើង​នឹង​ឃើញ​រូប​ដូច​ខាងក្រោម៖
ដើម្បី​កាត់​នូវ​កន្លែង​ដែល​យើង​ចង់​កាត់​ចេញ, មុនដំបូង​យើង​ត្រូវ Select លើ​កន្លែង​ដែល​យើង​ចង់​កាត់ រួច​ចុច​ពាក្យ Delete នៅ Ribbon ខាងលើ
យើង​អាច​កែ​ប្រែ និង​បន្ថែម Effect ផ្សេង​ៗ​ទៅ​លើ​វា​បាន ដោយ​ប្រើប្រាស់ Tools ជា​ច្រើន​ដែល​មាន​នៅRibbon ខាងលើ
សង្ឃឹម​ថា​កម្មវិធី​នេះ នឹង​អាច​ជួយ​អ្នក​បាន​ច្រើន​ក្នុង​ការ​គ្រប់គ្រង​ទៅ​លើ Audio