Saturday, December 14, 2013

ជីវិតតស៊ូរបស់នប៉ូលេអុង

 ជីវិតតស៊ូរបស់នប៉ូលេអុង នប៉ូអុងកើតនៅក្រុងអាចាក់ ស៊ិអូ កោះខរ៍ស៊ិកា (Ajaccio, Corsica) គ.ស. ១៧៦៩ ក្នុង ត្រកូល ជនជាតិអ៊ីតាលីដែល ក្រីក្រនិងមានកូនច្រើន(ចូរចាំ ថានប៉ូលេអុង មិនមែនជា ឈាម ជឿបារាំង សេសឡើយ ការ ដែលអាចមក ក្លាយជាអធិរាជក្នុងប្រទេសបារាំងសេស បាន 

ជីវិតតស៊ូរបស់នប៉ូលេអុង នប៉ូអុងកើតនៅក្រុងអាចាក់ ស៊ិអូ កោះខរ៍ស៊ិកា (Ajaccio, Corsica) គ.ស. ១៧៦៩ ក្នុង ត្រកូល ជនជាតិអ៊ីតាលីដែល ក្រីក្រនិងមានកូនច្រើន(ចូរចាំ ថានប៉ូលេអុង មិនមែនជា ឈាម ជឿបារាំង សេសឡើយ ការ ដែលអាចមក ក្លាយជាអធិរាជក្នុងប្រទេសបារាំងសេស បាន នោះក៏ជារឿងដ៏អស្ចារ្យណាស់ ដោយសេចក្តីអនុគ្រោះ របស់ ចៅហ្វាយ ក្រុងខរ៍ស៊ិកា ទើប បានចូលសាលា រៀនទាហាន អាយុ ១១ ឆ្នាំ។ លុះអាយុ ១៧ ក៏បានក្លាយជាអនុសេនីយ៍ត្រី  ហើយ ក្នុងរវាងនោះ នប៉ូលេអុងដំណើរជីវិតយ៉ាងក្រីក្រ តោក យ៉ាកបំផុត។ អាយុ ២៥ ឆ្នាំបានជាឧត្តមសេនីយ៍ឯក បានធ្វើ សង្គ្រាមមានកេរិ៍្តឈ្មោះល្បីជាលើក ដំបូងនៅក្រុងទូឡុងតែក៏
មិនបានទទួលប្រយោជន៍តបស្នង ឲ្យសមនឹងស្នាដៃ ហើយពេលទទួលរងនូវការកៀបសង្កត់ខ្លាំង នប៉ូលេអុង ដល់ថ្នាក់គិត ចង់ទៅ បម្រើរាជការនៅប្រទេសតួគឺ វិញ តែចៃដន្យ ត្រូវបាន ជ្រើសរើស តែងតាំងឲ្យ ជាអ្នកបង្រ្កាបប្រជារាស្ត្រដែលរឹងទទឹង ចំពោះរដ្ឋាភិបាលថ្មី ហើយធ្វើការបានជោគ ជ័យយ៉ាងល្អ ប្រសើរទើបធ្វើឲ្យឋានៈខ្ពង់ខ្ពស់ឡើងភ្លាមដែរ ។