Friday, December 20, 2013

របៀប Backup ទិន្នន័យពី WordPress ចូលក្នុង Dropbox

លោកអ្នកដែលកំពុងតែធ្វើការ ឬប្រើប្រាស់ Dropbox និង WordPress ពិតជាចាប់អារម្មណ៍នូវអត្ថបទមួយនេះ មិនខាន។ ជាទូទៅដើម្បីធ្វើការ Backup ទិន្នន័យ នៅលើវ៉ិបសាយ លោកអ្នកចាំបាច់ត្រូវទាញវា មករក្សាលើ Local Disk ឬរក្សាទុកលើ Server ដោយផ្ទាល់ (ប្រសិនបើ ទំហំសម្រាប់រក្សាទុករបស់លោកអ្នក មានទំហំធំ ប៉ុន្តែ Server មួយចំនួន មិនអនុញ្ញាតឲ្យលោកអ្នក រក្សាទុកនៅលើ Server ទេ) ដែលជាហេតុធ្វើឲ្យលោកអ្នកពិបាកក្នុងការ Backup។
ថ្ងៃនេះ  សូមលើកយកលើក Plugin ដ៏ល្អមួយ ដែលជួយលោកអ្នកក្នុងការ Backup និងរក្សាទុកនៅលើគណនីរបស់ Dropbox (ទំហំដែលមានក្នុង Dropbox ត្រូវធំជាងទំហំសម្រាប់រក្សាទុកវ៉ិបសាយ)។
ដើម្បីតំឡើង Plugin ដែលមានឈ្មោះថា៖ WordPress Backup to Dropbox សូមចូលទៅកាន់ WordPress Dashboard => Plugin => Add New រួចវាយក្នុងប្រអប់ Search ដូចរូបខាងក្រោម៖

បន្ទាប់មក សូមចុចលើពាក្យ Install Now ដើម្បីតំឡើង Plugin នេះ (ចំនាំ៖ មុនពេលតំឡើង Plugin នីមួយៗ ត្រូវមើលឈ្មោះអ្នកបង្កើត និងប្រភពឲ្យច្បាស់លាស់ ជៀសវាងបញ្ហាដែលអាចនឹងកើតមាន នៅពេលតំឡើង Plugin )។

បន្ទាប់ពីតំឡើងរួចរាល់ហើយ សូម Activate Plugin នោះ មុននឹងអាចប្រើប្រាស់បាន។

ជាបន្តមកទៀត សូមត្រឡប់មក Dashboard វិញ រួចស្វែងរក WPB2D ដើម្បីកំណត់ Setting ។ សូមចុចលើ Authorize ដើម្បីផ្តល់សិទ្ធិឲ្យ Dropbox ធ្វើការភ្ជាប់ជាមួយ WordPress បាន។

ដើម្បី Authorize សូមធ្វើការ Sign in គណនី Dropbox ជាមុនសិន។

សូមចុចលើ Allow ដើម្បីអនុញ្ញាតឲ្យ Dropbox ភ្ជាប់ជាមួយ WordPress ។

ប្រសិនបើ ដំណើរការរបស់លោកអ្នកត្រឹមត្រូវ លោកអ្នកនឹងឃើញផ្ទាំង Success ដូចរូបខាងក្រោម។

សូមត្រឡប់មកកាន់ WordPress Dashboard វិញ រួចចុចលើប៊ូតុង Continue ដើម្បីបន្តកំណត់ Setting


បន្ទាប់មក លោកអ្នកនឹងឃើញរូបភាពបង្ហាញពី